Ouk sokun kanha biography of martin
ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា | |
ឈ្មោះ | ឱក សុគន្ធកញ្ញា |
ថ្ងៃ.ខែ.ឆ្នាំកំណើត | (1987-09-14) 14 កញ្ញា 1987 (អាយុ 37) |
សញ្ជាតិ | កម្ពុជា |
ប្រភេទតន្ត្រី | Khmer Traditional, Classic, R&B, Shake & Hip hop. |
ឆ្នាំសកម្ម | 1999-បច្ចុប្បន្ន |
អជីបសិល្បៈ | អ្នករបាំបុរាណ អ្នកចម្រៀង តួសម្ដែងស្រី អគ្គរដ្ឋទូតសុច្ឆន្ទៈ (Brand Ambassador) |
ស្លាកតន្ត្រី | ផលិតកម្ម រស្មីហង្សមាស (RHM) 2009-បច្ចុប្បន្ន |
ឱក សុគន្ធកញ្ញា (អង់គ្លេស: Aok Sokunkanha) (កើតថ្ងៃទី ១៤ ខែកញ្ញាឆ្នាំ ១៩៨៧) នាងគឺជាតារាចម្រៀងកម្ពុជាមួយរូប ដែលទទួលបាននូវការចាប់អារម្មណ៍ពីទស្សនិជន ជាមួយនិងការបង្ហាញខ្លួនរបស់នាងក្នុងឆ្នាំ ២០០៧ ជាមួយនិង អាល់ប៊ុម (Album) បទចម្រៀងពេញនិយម ក្នុងបទ (ម៉ែថា) ជាមួយនិងតារាចម្រៀង ខេមរៈ សិរីមន្ត ចេញផ្សាយដោយ ផលិតកម្ម U2 (U2 Entertantment Production) បទចម្រៀងមួយនេះ ធ្វើឱ្យនាងទទួលបានការទទួលស្គាល់ពីទស្សនិជន និង ទទួលបានប្រជាប្រិយភាពជាបន្តបន្ទាប់ កញ្ញាក៏ ជាតារាភាពយន្ត ជាអគ្គរដ្ឋទូតសុច្ឆន្ទៈម៉ាកយីហោល្បី ហើយត្រូវបានគេស្គាល់ថាជាចៅក្រម និងជាសមាជិកគណៈកម្មាធិការ សវនាកម្មដែលជាអ្នកវាយតម្លៃ សម្រាប់ភាពពិតនៃសម្លេងដែលបង្ហាញក្នុងវគ្គ Blind audition ក្នុងកម្មវិធី The Voice Cambodia ហើយនាងក៏បានក្លាយជា Jugde Audition ក្នុងកម្មវិធីបន្តបន្ទាប់ទៀតដូចជា៖ (Cambodian Idol) (The Voice Kid Cambodia) and (X Factor Cambodia) ផងដែរ ។[១]
ជីវិតចាប់ផ្ដើម
[កែប្រែ]Early Life
ឱក សុគន្ធកញ្ញា កេីតនៅថ្ងៃទី១៤ ខែ កញ្ញា ឆ្នាំ ១៩៨៧ កញ្ញាមានទីកន្លែងកំណេីតនៅ ខណ្ឌចំការមនរាជធានីភ្នំពេញ។ ឪពុកឈ្មោះ ឱក បូនី គឺជាតន្រ្តីករម្នាក់ ម្តាយឈ្មោះ អុីន សុគន្ធ គឺជាគ្រូបង្រៀន និងជាអ្នកបង្ហាត់រាំនៅសកលវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បះ ។ នាងមានបងប្អូនទាំងអស់ចំនួនបីនាក់ អ្នកនាងជាកូនច្បងនៅក្នុងគ្រួសារ។ ក្រោយពីបានប្រលងបញ្ចប់បាក់ឌុបរួចមកនាងក៏បានបន្តការសិក្សាជំនាញសិល្បៈនៅ សាលាភូមិន្ទវិចិត្រសិល្បះថែមទៀតផង។ សុគន្ធកញ្ញា បានចាប់ផើ្ដមមានទំនោរចិត្តទៅនឹងវិស័យសិល្បៈតាំងតែពីអាយុ១២ឆ្នាំ មកម្ល៉េះ ដំបូងឡើយ ឪពុករបស់នាងមិនដែលដឹងថា នាងមានសមត្ថភាពច្រៀងនោះទេ ថ្ងៃមួយ លោកក៏មានភាពភ្ញាក់ផ្អើល នៅពេលដែលឮសំលេងកូនរបស់ខ្លួនច្រៀងចេញពីជញ្ជាំង ខណៈពេលដែលកំពុងបង្រៀនកូនសិស្សដទៃទៀតឲ្យច្រៀង ។ ចាប់ពីពេលនោះមក ឪពុករបស់នាងតែងតែនាំនាងទៅតាមរៀងរាល់ពេលដែល គាត់មានការសំដែងម្ដង ។ ឪពុករបស់ កញ្ញា បាននិពន្ធបទចម្រៀងសំរាប់ការសំដែងរបាំជូនពរឲ្យ កញ្ញា ច្រៀង ដោយគាប់ជួនថ្ងៃមួយ នៅពេលដែលអវត្តមានតារាចម្រៀងប្រចាំក្រុមតន្ត្រី របស់លោកឪពុកនោះ សុគនកញ្ញា ក៏បានមានឱកាសច្រៀងនៅក្នុងការសំដែងនោះ។ នាងនិងម្ដាយជារឿយៗ តែងតែទៅផ្ទះរបស់លោក អៀ វឌ្ឍនា ដើម្បីច្រៀងខារ៉ាអូខេ ។ លោក អៀ វឌ្ឍនា ដែលក្រោយមកក្លាយជាផលិតករប្រចាំផលិតម្ម រស្មីស្ទឹងសង្កែ ពេលនោះហើយដែល សុគន្ធកញ្ញា បានឈានជេីងចូលវិស័យសិល្បះនាអំឡុងឆ្នាំ ១៩៩៩ ផលិតកម្មដែលនាងបានចូលច្រៀងដំបូងនោះគឺផលិតកម្មស្ទឹងសង្កែ ។ [២]
អាជីពតន្ត្រី
[កែប្រែ]Music career
1999 - 2005
[កែប្រែ]ឱក សុគន្ធកញ្ញា បានឈានជេីងចូលវិស័យសិល្បះ ដំបូងនាអំឡុងឆ្នាំ ១៩៩៩ ផលិតកម្មដែលនាងបានចូលច្រៀងដំបូងនោះគឺផលិតកម្មស្ទឹងសង្កែ ដែលក្នុងចន្លោះឆ្នាំ (១៩៩៩ - ២០០៤) នោះខាងផលិតកម្មរស្មីស្ទឹងសង្កែ មិនសូវជាមានបទចម្រៀងឲ្យ សុគន្ធកញ្ញា បានច្រៀងនោះទេ ដែល សុគន្ធកញ្ញា អាចជាតារាវ័យក្មេងពេក និងជាតារាលំដាប់ជួរក្រោយក្នុងផលិតកម្មផងក៏ថាបាន ។ ក្នុងឆ្នាំ ២០០៥ SRK បានចាប់ផ្ដើមទម្លាក់បទចម្រៀងដើម្បីឲ្យនាងចេញច្រៀង ដែលក្នុងនោះមានបទចម្រៀងដែលធ្វើឲ្យ សុគន្ធកញ្ញា ចាប់ផ្ដើមមានគេចាប់អារម្មណ៍និងស្គាល់នោះ គឺបទ (បានលេខខ្ញុំពីណា) RSK Vol.25 2005 ហើយក្រោយមកក្នុងឆ្នាំ ២០០៥ ដដែល ផលិតកម្មរស្មីស្ទឹងស្កែ បានប្រកាសបិទទ្វាររបស់ខ្លួន ។ សុគន្ធកញ្ញា ក៏បានទៅចេញច្រៀងនៅក្នុងក្លឹបកំសាន្ត U2 នាពេលរាត្រី តែមិនទាន់ទទួលបានប្រជាប្រិយភាពនោះទេ ទោះយ៉ាងណាការច្រៀងនៅក្លឹបកំសាន្ត U2 នោះជាពេលដែលនាងស្គាល់នូវផលិតកម្មថ្មីគឺ U2 Entertantment Production ក្នុងឆ្នាំ២០០៦ ។[៣]
2006 - 2007
[កែប្រែ]ក្នុងឆ្នាំ២០០៦ ឱក សុគន្ធកញ្ញា បានបញ្ចេញចទចម្រៀងក្នុងផលិតកម្ម U2 ជាបន្តបន្ទាប់ប៉ុន្តែមិនទាន់ទទួលបានការគាំទ្រនោះទេ ដោយឆ្នាំនោះនាង មានការប្រកួតប្រជែងបទចម្រៀងច្រើននៅតាមផលិតកម្មនានា ក្នុងឆ្នាំ ២០០៧ សុគន្ធកញ្ញា បានចេញនូវអាប៊ុមរួមគ្នាជាមួយសមាជិលក្នុងផលិត U2 ដែលមានលោក ខេមរៈ សិរីមន្ត ជាដើមដែលបទចម្រៀងហាក់ទទួលបានការគាំទ្រយ៉ាងផុសផុលពីក្រុមយុវវ័យ ដែលធ្វើឲ្យនាងមានប្រជាប្រិយភាពយ៉ាងខ្លាំងក្នុងបទ "ម៉ែថា" U2 Vol.17 2007 ដែលបទនេះជាការ Cover Version ពីក្រុមចម្រៀងថៃ Bazoo.នៅចុងឆ្នាំ ២០០៧ កញ្ញាបានចេញបទចម្រៀង ក្នុងខ្សែភាពយន្តភាគរបស់ស្ថានីយ៍ទូរទស្សន៍ CTN ដែលជាបទ Original Song មានចំណងជើងថា "ស្នាមស្នេហ៍សមុទ្ររាម" ដែលធ្វើឲ្យនាងមានការចាប់អារម្មណ៍ និងល្បីល្បាញក្នុងអំឡុងពេលនោះ ដែលចេញផ្សាយដោយ ផលិតកម្ម U2 VCD Vol.4 និងជាបទចុងក្រោយរបស់នាងក្នុងផលិតកម្មនេះផងដែរ បន្ទាប់ពី ផលិតកម្ម U2 Entertantment ប្រកាសបិទទ្វារខ្ស័យធុន ដោយសារគ្មានថវិកាគាំទ្រគ្រប់គ្រាន់ ហើយជាពេលដែល សុគន្ធកញ្ញា បន្តទៅផលិតកម្ម Rock Music Production ក្នុងឆ្នាំ ២០០៨ ។ [៤]
2008
[កែប្រែ]ក្នុងឆ្នាំ ២០០៨ ផលិតកម្ម Rock Music បានចេញចម្រៀង Primary Song រួមគ្នាមួយ គឺបទ មោទនៈភាពជាតិខ្មែរ ដែលមាន សុគន្ធកញ្ញា ច្រៀងនៅក្នុងបទចម្រៀងនោះ ដែលបទនេះបានផ្ទុះការគាំទ្រខ្លាំងមែនទែន ពីប្រជាពលរដ្ឋខ្មែរ ដែលមានអត្ថន័យទៅក្នុងសង្គមជាតិ ។ ដោយសារតែនៅក្នុងផលិតកម្ម Rock Music សុគន្ធកញ្ញា ហាក់ដូចជាគ្មានបទចម្រៀងចេញច្រៀងសោះ ក្រោយមកនាងក៏សម្រេចចិត្តចាកចេញពីផលិតកម្ម Rock ហើយទៅចូលរួមជាមួយនិងផលិតកម្មសាន់ដេ Allowable Production នៅពាក់កណ្ដាលឆ្នាំ ២០០៨ ។ [៥]
នៅពាក់កណ្ដាលឆ្នាំ ២០០៨ សុគន្ធកញ្ញា បានចេញបទចម្រៀង ក្នុងផលិតកម្មសាន់ដេ ជាបន្តបន្ទាប់ ប៉ុន្តែនាងហាក់សូវមិនទទួលបានការចាប់អារម្មណ៍ពីទស្សនិកជនក្នុងប្រទេសនោះទេ ហើយបទចម្រៀងរបស់នាងក្នុងផលិតកម្មសាន់ដេ ចេញបានតែមួយអាលប៊ុមប៉ុណ្ណោះ គឺ អាល់ប៊ុមទោល Aok Sokunkanha Solo Album Unofficially Vol.77 ជាមួយនិងបទចម្រៀងមនោសញ្ចេទនា បទ "ទុកស្នាមថើបមួយក៏បងមិនព្រម" ហើយវាក៏ជាអាលប៊ុមចុងក្រោយរបស់នាងផងដែរ មុនការចាកចេញរបស់នាងទៅកាន់ផលិតកម្មរស្មីហង្សមាសជាផ្លូវការណ៍ ក្នុងអំឡុងឆ្នាំ ២០០៩ ។[៦]
2009 - បច្ចុប្បន្ន
[កែប្រែ]អគ្គរដ្ឋទូតសុច្ឆន្ទៈម៉ាកល្បី
[កែប្រែ]Brand Ambassador
ក្នុងអំឡុងឆ្នាំ ២០១២ ក្រុមហ៊ុនស្លាកយីហោភេសជ្ជៈ ដ៏ល្បីលំដាប់ពិភពលោក កូកាកូឡា (Coca-cola) បានជ្រើសរើសយក តារាចម្រៀង ឱក សុគន្ធកញ្ញា ដោយប្រកាសតែងតាំងផ្លូវការណ៍ ជាតំណាង អគ្គរដ្ឋទូតសុច្ឆន្ទៈម៉ាកល្បី (Brand Ambassador) នៃក្រុមហ៊ុនភេសជ្ជៈ Coca-Cola Kampuchea ។ លោក Paul Popelier ជាអ្នកគ្រប់គ្រង ក្រុមហ៊ុនភេសជ្ជៈ កូកាកូឡា ប្រចាំនៅកម្ពុជា បាននិយាយថា “យើងមានទឹកចិត្តក្នុងការនាំមកជូនអតិថិជនរបស់យើងនូវភាពរីករាយ យើងមានមោទនភាពដែលមាន ឱក សុគន្ធកញ្ញា ជាគ្របមុខនៃយុទ្ធនាការរបស់យើង” ។[៧]
ក្លាយជា អគ្គរដ្ឋទូតសុច្ឆន្ទៈ Samsung ឆ្នាំ (២០១៣-២០១៨)
[កែប្រែ]Become Come to blows Ambassador Samsung (2013-2018)
ក្នុងអំឡុងឆ្នាំ ២០១៣ ក្រុមហ៊ុនទូរគមនាគមន៍ចល័ត សាមសុង/Samsung ដែលមានមូលដ្ឋាននៅ ទីក្រុង សេអ៊ូលប្រទេសកូរ៉េខាងត្បូង បានជ្រើសរើសយក តារាចម្រៀង ឱក សុគន្ធកញ្ញា ដោយប្រកាសតែងតាំងផ្លូវការណ៍ ជាតំណាង អគ្គរដ្ឋទូតសុច្ឆន្ទៈម៉ាកល្បី (Brand Ambassador) នៃក្រុមហ៊ុនស្មាតហ្វូន (Samsung) ។[៨] នាឆ្នាំបន្តបន្ទាប់ ដែល ឱក សុគន្ធកញ្ញា បានក្លាយជាអគ្គរដ្ឋទូតសុច្ឆន្ទៈ នៃស្លាកយីហោល្បី Brand Ambassador នាងបានបង្ហាញពីមោទនភាពរបស់នាងដែលបានក្លាយជាឯកអគ្គរដ្ឋទូតរបស់ក្រុមហ៊ុន Samsung ។ “ខ្ញុំពិតជាមានមោទនភាពចំពោះបច្ចេកវិទ្យា និងភាពច្នៃប្រឌិតរបស់ Samsung Smartphone ទន្ទឹម និងការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវបច្ចេកវិទ្យាថ្មីនៅក្នុងប្រទេសកម្ពុជាបានធ្វើឡើងបន្ទាប់ពីការប្រកាសជាសកលរបស់ Galaxy S6 និង Galaxy S6 Edge នៅក្នុងសមាជទូរស័ព្ទពិភពលោកដែលបានធ្វើឡើងនៅថ្ងៃទី 5 ខែមីនា នៅទីក្រុង បាសេឡូណា ប្រទេសអេស្ប៉ាញ ។[៩]
ក្លាយជា អគ្គរដ្ឋទូតសុច្ឆន្ទៈ Huawei ឆ្នាំ (២០១៩)
[កែប្រែ]Become Brand Ambassador Huawei (2019)
ក្នុងអំឡុងឆ្នាំ ២០១៩ ក្រុមហ៊ុនទូរគមនាគមន៍ចល័ត ហ័រវេយ/Huawei គឺជាសាជីវកម្មបច្ចេកវិទ្យាពហុជាតិសាសន៍របស់ចិន ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុង (សិនចិន/Shenzhen) ប្រទេសចិន បានជ្រើសរើសយក តារាចម្រៀង ឱក សុគន្ធកញ្ញា ដោយប្រកាសតែងតាំងផ្លូវការណ៍ ជាតំណាង អគ្គរដ្ឋទូតសុច្ឆន្ទៈម៉ាកល្បី (Brand Ambassador) នៃក្រុមហ៊ុនស្មាតហ្វូន (Huawei) ។ ក្រុមហ៊ុន Huawei បានសម្ពោធស៊េរី P30 ជើងទី 4 របស់ពួកគេជាមួយនឹងការប្រគុំតន្ត្រីផ្ទាល់៖ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ដែលមានការអញ្ជើញចូលរួមពីឯកអគ្គរាជទូតម៉ាក Huawei ប្រចាំប្រទេសកម្ពុជាគឺកញ្ញា ឱក សុគន្ធកញ្ញា និង លោក នីកូ រួមជាមួយសិល្បករល្បីៗមួយចំនួនរបស់កម្ពុជាផងដែរ ។[១០]
សមិទ្ធិផល
[កែប្រែ]Achievement
ឆ្នាំ | ការដាក់ចូល | ប្រភេទពាន | លទ្ធផល | ស្ថាប័នផ្សព្វផ្សាយ |
---|---|---|---|---|
2010 | លើសពីអាណិត | Top 1 imusik Show | Nominated | Metfone imuzik |
2013 | សុខៗមានអារម្មណ៍ចង់យំ | Top1 Euphony Cool FM | Nominated | Radio 100.7 Cool FM Cambodia |
2018 | Best Female Artist of The Gathering | NRG Music Awards | Won | NRG Radio 89FM Cambodia.[១១] |
កាត់ឡុកតន្ត្រី
[កែប្រែ]Discography
- បានលេខខ្ញុំពីណា (2005)
- ម៉ែថា formulate.
ខេមរៈ សិរីមន្ត (2007)
- មេអួតគ្មានពីរ ft. ហង្ស ឧត្ដមមុន្នី (2007)
- ចង់ស្រែកឱ្យខ្លាំងៗ (2007)
- ស្នាមស្នេហ៍សមុទ្ររាម (2007)
- មោទនភាពជាតិខ្មែរ instability. ទិត្យ វិច្ឆិកា, ខាន់ ជេម, Escarpment Star (2008)
- ទុកស្នាមថើបមួយក៏បងមិនព្រម (2009)
- លើសពីអាណិត (2010)
- មានបទចម្រៀងមួយណាធ្វើឳ្យបងនឹកអូន (2011)
- កុហក់ទឹកភ្នែក (2012)
- សុខៗមានអារម្មណ៍ចង់យំ (2013)
ដូច្នេះ
[កែប្រែ]Also
ឯកសារយោង
[កែប្រែ]- ↑ Famous Birthday (2012) Aok Sokunkanha, WORLD MUSIC Chorister, Website: famousbirthdays.com, Publication: © FamousBirthdays.Roy liechtenstein small memoir of benjamin
- ↑ EZE Transport (2014) Aok Sokunkanha's Biography, Website: ezemedia.com, Publication: October 07, 2014
- ↑ Popamha (2013) ពិភពតារា៖ ចង់ដឹងប្រវត្តិពិតពី ឱក សុគន្ធកញ្ញា ទេ?, Website: hulkhmer.com, Publication: 12 December 2013
- ↑ Let's find out the memoir of famous singer Aok Sokunkanha Camnews.com.kh, Publication: 16 November 2016
- ↑ m.tnot.com បទ មោទនៈភាពជាតិខ្មែរ ពីក្រុម Rock Zone ឆ្នាំ 2008
- ↑ Komsan365 (2015) Aok Sokunkanha Biography, Website: komsan365.com, Publication: Copyright © Komsan365 | Powered by Blogger
- ↑ Stuart Alan Becker (2012) Coca-Cola, Smart Mobile again team top-ups Website: phnompenhpost.com, Publication: 20 Nov 2012 Copyright © The Phnom Penh Post.
All Rights Reserved.
- ↑ Popstar (2013) Aok Sokunkanha Samsung smart phone, Website: popstar222.com Physical 2022 Super Star All Prerrogative Reserved.
- ↑ Phnom Penh Display (2015) The Galaxy S6 final S6 Edge, Website: phnompenhpost.com, Publication: 07 April 2015 Copyright © The Phnom Penh Post.
Drifter Rights Reserved.
- ↑ Khmer Times (2019) A Launch in Concert, Website: khmertimeskh.com, Publication: April 29, 2019 Copyright © Virtus Media Pte., Ltd. (Khmer Times)
- ↑World Go across Media (2018) NRG Music AwardsArchived 2022-11-09 at the វេយប៊ែខ ម៉ាស៊ីន., Website: worldbridgemedia.com.kh Publication: © WorldBridge Media | All Rights Reserved